ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS ជំនាន់ថ្មី”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ, នាព្រឹកថ្ងៃពុធ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ទឺ រិទ្ធីសក្តិ អនុប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុង កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS ជំនាន់ថ្មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ កម្មវិធីនេះដែរ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង រដ្ឋបាលស្រុក និងមន្រ្តីជំនាញជាង ៤០០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធ ជូនរដ្ឋបាលស្រុក ដែលនៅសេសសល់ ប្រកបដោយភាពរលូន និង ជោគជ័យតាមការគ្រោងទុកផងដែរ ។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលស្រុកទាំង ១១៥ បន្ថែម អំពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការបណ្តុះបណ្តាល និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឆ្ពោះទៅការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងនៅដើមឆ្នាំ ២០២៧៕

ព័ត៌មានទាក់ទង